You are currently viewing ជនសង្ស័យឆក់ការបូបជាង ៥០ ដង ត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ដូនពេញបង្ក្រាបបាន

ជនសង្ស័យឆក់ការបូបជាង ៥០ ដង ត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ដូនពេញបង្ក្រាបបាន

ភ្នំពេញ៖ វេលាម៉ោង ១៩ និង១០ នាទី ថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងែ ទី២៨ ខែវិច្ឆិកា ២០១៧ ចំនុចផ្លូវ១៧៨ កែងផ្លូវលេខ១៣ សង្កាត់ជ័យជំនះ ។ កម្លាំងមូលដ្ឋានករងរាជអាវុធហត្ថខណ្ឌដូនពេញបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ករណីលួច (ឆក់ កាបូបជនបរទេស) មិនបានសំរេច៖

១-ឈ្មោះ សោម ម៉ារ៉ានិត ហៅធ្មេញ ភេទប្រុសអាយុ ១៨ ឆ្នាំមុខរបរធ្វើការនៅ Naga ស្នាក់នៅផ្ទះលេខ ១១២ ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ (ជាអ្នកធ្វើសកម្មភាពឆក់)

២-ឈ្មោះ ដារា វិទួ ភេទប្រុស អាយុ ១៥ ឆ្នាំមុខរបរជួសជុលទូរសព្ទ័ដៃ ស្នាក់នៅផ្ទះលេខ១៥ ផ្លូវលំ សង្កាត់ទូលទំពូង១ ខណ្ឌចំកាមន រាជធានីភ្នំពេញ (អ្នកបើកម៉ូតូ)

៣- ឈ្មោះ ហាក់ វណ្ណឆ័យ ហៅសុខ វ៉ា ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥៧ ផ្លូវ១៦ភូមិសន្សំកុសល់​ ក្រុម១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

វត្ថុតាងចាប់យកមាន ៖

១-ម៉ូតូចំនួន ០២គ្រឿង

២-កាបូបស្ពាយពណ៌ខ្មៅចំនួន ០១

៣-ទូរស័ព្ទដៃចំនួន ០២គ្រឿង

៤-ប្រាក់ដុល្លា ២៣៥$ (វត្ថុតាងឆក់)។

ជនរងគ្រោះឈ្មោះDAVINA ISAAC ភេទស្រីអាយុ ១៨ឆ្នាំ មុខរបរសិស្ស ជនជាតិអូស្ត្រាលី ស្នាក់នៅសណ្ឋាគារ Frangipanivilla ផ្លូវ១៧៨ បន្ទប់លេខ២០៧ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាន់លិខិតឆ្លងដែនលេខPA7843384។

ក្រោយឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ជនរងគ្រោះនៅចំនុចផ្លូវ ១៧៨ កែងផ្លូវលេខ១៣ សង្កាត់ជ័យជំនះខណ្ឌដូនពេញពិតប្រាកដមែន ហើយបក្សពួករបស់គេមានគ្នា ០៤ នាក់ជិះម៉ូតូ ០២ គ្រឿង រត់រូចម្នាក់។ សកម្មភាពឆក់ពួកគេច្រើនធ្វើនៅមូលដ្ឋានខណ្ឌដូនពេញប្រហែល ៥០ ទៅ ៦០ លើកមកហើយបានសំរេចរហូត។

វត្ថុតាងកាបូបស្ពាយនិងសំភារៈកម្លាំងបានធ្វើកំណត់ហេតុប្រគល់ឱ្យទៅជនរងគ្រោះវិញ។

ជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ កងរាជអាវុធហត្ថរាជធាំនីភ្នំពេញ ដើម្បីចាត់ការបន្ត ។