You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានប្រារព្វពិធីបិទវគ្គហ្វឹកហ្វឹន បំប៉នមុខវិជ្ជាយោធា ច្បាប់ និងវិជ្ជាជីវៈ កងរាជអាវុធហត្ថ ប្រចាំឆមាសទី២ ឆ្នាំ២០១៧

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានប្រារព្វពិធីបិទវគ្គហ្វឹកហ្វឹន បំប៉នមុខវិជ្ជាយោធា ច្បាប់ និងវិជ្ជាជីវៈ កងរាជអាវុធហត្ថ ប្រចាំឆមាសទី២ ឆ្នាំ២០១៧

ព្រះវិហារៈ នៅវេលាម៉ោង១៥ និង០០នាទីរសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានប្រារព្វពិធីបិទវគ្គហ្វឹកហ្វឹន បំប៉នមុខវិជ្ជាយោធា ច្បាប់ និងវិជ្ជាជីវៈ កងរាជអាវុធហត្ថ ប្រចាំឆមាសទី២ ឆ្នាំ២០១៧ ដល់នាយ នាយរងកងរាជអាវុធហត្ថខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តព្រះវិហារ។

ពិធីនេះមានការចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ ស្នងការ នគរបាលខេត្តព្រះវិហារ មេបញ្ជាការ សឹករងខេត្តព្រះវិហារ មន្ទីរ អង្គភាពដែលពាក់ព័ន្ធ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន
ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការ មេបញ្ជាការរងក្រុង ស្រុក ស្នាក់ការសន្តិសុខ នាយការិយាល័យ និងនាយ នាយរងអាវុធហត្ថខេត្តសរុប
ចំនួន៨៥នាក់។

នៅក្នុងពិធីនេះផងដែរ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានផ្តល់ជូននូវថវិកាចំនួន ៥.០០០.០០០រៀល មី២០កេស ទឹកក្រូច២០កេស ដល់អង្គភាពកងរាជអាវុធហត្ថខេត្តព្រះវិហារផងដែរ។