You are currently viewing ក្មេងទំនើង៣ក្រុមជិះម៉ូតូដេញវាយគ្នាបង្កអសន្តិសុខពេញថ្នល់ជាតិត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួន

ក្មេងទំនើង៣ក្រុមជិះម៉ូតូដេញវាយគ្នាបង្កអសន្តិសុខពេញថ្នល់ជាតិត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួន

អហ.បន្ទាយមានជ័យ៖ ក្មេងទំនើង៣ក្រុមជិះម៉ូតូដេញវាយគ្នាពេញថ្នល់ជាតិបង្កអសន្តិសុខយ៉ាងខ្លាំងត្រូវបានកំលាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណចំនួន៥នាក់ដឹកនាំដោយលោកអនុសេនីយ៍ឯក ភឿកព្រហ្ម និងកងកំលាំងអន្តរាគមន៍កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចំនួន៥នាក់ដឹកនាំដោយលោកអនុសេនីយ៍ទោ ចាង សុភ័ក្រ បានចុះប្រតិបត្តិការចេញល្បាតក្នុងទីរួមខេត្តបន្ទាយមានជ័យដើម្បីចុះពង្រឹងសន្តិសុខជូនប្រជាពលរដ្ឋស្រាប់តែប្រទះនិងក្មេងទំនើង៣ក្រុមបានបង្កអសន្តិសុខឈ្លោះប្រកែកគ្នានិងជិះម៉ូតូដេញវាយគប់គ្នាយ៉ាងសាហាវពេញថ្នល់ជាតិនៅវេលាម៉ោង៣ទាបភ្លឺចូលថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ នៅត្រង់ចំណុចក្លិបកំសាន្តហ្គោលថោនក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យត្រូវបានកំលាំងអាវុធហត្ថក្រុងសិរីសោភ័ណនិងអាវុធហត្ថខេត្តធ្វើការឃាត់ខ្លួនបានចំនួន១០នាក់និងម៉ូតូ៧គ្រឿង បញ្ជូនមកអាវុធហត្ថខេត្តដើម្បីធ្វើកាសាកសួរ។លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាននិយាយថាក្មេងទនើងទាំង១០នាក់នោះមានឈ្មោះ ១/ណាត់ ប៊ុនរិទ្ធ ប្រុស អាយុ១៨ឆ្នាំ ២/ឈ្មោះ ភាញ់ ថេវ៉ាន់ភេទ ប្រុស អាយុ១៨ឆ្នាំ ៣/ឈ្មោះ ជ័យ សុរិទ្ធ ភេទ ប្រុស អាយុ២០ឆ្នាំ ៤/ឈ្មោះ ឆម មុន្នីភេទ ប្រុស អាយុ២០ឆ្នាំ ៥/ឈ្មោះ ទូច ច័ន្ទរ័ត្ន ភេទប្រុស អាយុ២០ឆ្នាំ ៦/ឈ្មោះ មឿន ជីវណ្ណ ភេទប្រុស អាយុ១៧ឆ្នាំ ៧/ឈ្មោះ ភ័ណ ច័ន្ទណារ៉ា ភេទប្រុស/អាយុ១៩ឆ្នាំ ៩/ឈ្មោះ កែវ ពិសី ភេទប្រុស អាយុ២៣ឆ្នាំ ១០/ឈ្មោះ កែវ វិចិត្ត ភេទប្រុស អាយុ១៦ឆ្នាំ អ្នកទាំង១០នាក់នោះរស់នៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ បានបញ្ជាក់ទៀតថាក្រោយពីឃាត់ខ្លួនហើយលោកបានអញ្ជើងឪពុក ម្តាយក្មេងទំនើងទាំងអស់នោះឲ្យមកចូលស្តាប់ការប្រព្រឹត្តខុសរបស់ក្រុមក្មេងដែលបង្កអសន្តិសុខពេញថ្នល់ជាតិហើយឲ្យឪពុកម្តាយក្មេងទំនើងទាំង១០នាក់នោះធ្វើកិច្ចសន្យានិងធានាកូនយកទៅអប់រំបន្ត៕
851335595_53250_2275162732601076668