រតនគិរី៖ ថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី០១ ខែធ្នូ គ.ស២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធតហ្ថខេត្ត បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំឆ្នាំ២០១៧ និងទិសដៅឆ្នាំ២០១៨ និងធ្វើការផ្សាព្វផ្សាយនូវឯកសារមួយចំនួនទាក់ទងទៅនឹងការងារជំនាញព្រហ្មទណ្ឌ និងសន្តិសុខ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុងស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងកងរាជអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។