You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្ថសៀមរាប បញ្ជូនជនសង្ស័យ ករណីគ្រឿងញៀន ចំនួន ០៣នាក់ ទៅតុលាការ

កម្លាំងកងរាជអាវុធហត្ថខេត្ថសៀមរាប បញ្ជូនជនសង្ស័យ ករណីគ្រឿងញៀន ចំនួន ០៣នាក់ ទៅតុលាការ

សៀមរាប៖ នៅវេលាម៉ោង ១០ និង ០០នាទីថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប សហការណ៍ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពួក បានចុះបង្រ្កាបករណី រក្សាទុក និងជួញគ្រឿងញៀន នៅចំណុចភូមិគោកស្នួល ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ក្នុងនោះឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់៖

១-ឈ្មោះ សោម ជុំ ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។

២-ឈ្មោះ ង្វៀង ពៅ ភេទប្រុស អាយុ ២០ ឆ្នាំមុខរបរជាងឈើ ទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

៣-ឈ្មោះ ធ្វៀង ចាន់ធី ភេទស្រី អាយុ ៣១ ឆ្នាំ មុខរបរម៉ាស្សារ ទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ចាប់យកវត្ថុតាងរួមមាន៖

១-ម្សៅគ្រើមម៉ាទឹកកកចំនួន ១៦ កញ្ចប់ ទម្ងន់ ៤,២៧ ក្រាម

២-ទូរស័ព្ទ ០២ គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ។