បាត់ដំបងៈ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង នៅវេលាម៉ោង១៣ និង៣០នាទីរសៀល ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង សហការជាមួយ កម្លាំងមូលដ្ឋាន បានធ្វើការបង្ក្រាបករណីរក្សាទុក និងចែកចាយនូវសារធាតុញៀនចំនួន០២លើក ស្ថិតនៅចំណុចភូមិវត្តគ សង្កាត់វត្តគ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០៤នាក់។
នេះបើតាមការឱ្យដឹងពីមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការដកហូត នូវវត្ថុតាងមួយចំនួន ពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន២៦កញ្ចប់ ដែលមានទម្ងន់ ៦.០១ក្រាម
២. ម៉ូតូ ចំនួន០២គ្រឿង
៣. ទូរស័ព្ទដៃ ចំនួន០៥គ្រឿង។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។