អហ.ស្រុកកណ្តាលស្ទឹង៖ នៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ មានករណី(ប្លន់ម៉ូតូ) កើតឡើងនៅចំណុច ភូមិត្រពាំងឈើនាង ឃុំខ្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ករណីនោះបានបង្កឡើងដោយជនល្មើសឈ្មោះ ហន ចិន ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមេជាងសំណង់ រស់នៅភូមិតាឡឹកឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានប្រដាប់ដោយ ពូថៅដៃបានធ្វើ សកម្មភាពយកពូថៅវាយក្បាល (ក្រោយ)ជនរងគ្រោះឈ្មោះរឿន ភាព ភេទប្រុស អាយុ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បណ្តាលអោយស្លាប់នៅកន្លែងកើតហេតុ ដោយមានស្នាមជាំក្បាលផ្នែកខាងក្រោយ(ជំនាញកំពុងធ្វើកោសល្យវិច្ចយ័) ។
ក្រោយធ្វើសកម្មភាពរួចភ្លាមត្រូវបាន ប្រជាពលរដ្ឋនៅក្បែរនោះឃើញ ហើយបានស្រែកឆោឡោនិងផ្តល់ព័ត៌មានមកសមត្ថកិច្ច។ ក្រោយពីទទួលបានព័ត៌មានកម្លាំងសមត្ថកិច្ច អហ ស្រុកនិងកម្លាំង ប៉ូលីស បានចុះអន្តរាគមន៏ដល់ កន្លែងកើតហេតុ ហើយបានរួមគ្នាឃាត់ខ្លួនជនល្មើសខាងលើនៅចំណុច ផ្លូវជាតិលេខ០៣ ភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកណ្តាលស្ទឹង ខេត្តកណ្តាល។
រត្ថុតាងចាប់ដកបានមាន ម៉ូតូ០១គ្រឿងម៉ាក C125 ខ្មៅ ស៊េរីឆ្នាំ 2016 គ្មាន ស្លាកលេខ(របស់ជនរងគ្រោះ)
បច្ចុប្បន្ន ជនល្មើសនិងវត្ថុតាងកម្លាំងអហ ខេត្ត ស្រុកកណ្តាលស្ទឹង កំពុងសហការជាមួយកម្លាំង ប៉ូលីស ដើម្បីបន្តនីតិវិធី ៕