ស្វាយរៀង៖ នៅវេលាម៉ោង ១៤ និង ០០ នាទី ថ្ងៃច័ន្ទ ១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព. ស. ១៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ គ. ស. ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានផ្សព្វផ្សាយអប់រំចិត្តសាស្រ្ត ប្រចាំឆមាសទី២ ឆ្នាំ២០១៧ ដល់នាយទាហាន នាយទាហានរងនៃ កងរាជអាវុធហត្ថខេត្ត ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ក្នុងពិធីនោះដែរមានការអញ្ជើញចូលរួមពី មេបញ្ជាការរង នាយរងសេនាធិការ ដ្ឋានប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ លេខាធិការដ្ឋាន មេបញ្ជាការរង ក្រុង ស្រុក មេបញ្ជាការគចល័ត និងនាយ នាយរងកងរាជអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត៕
