You are currently viewing លោកឧត្តមសេនីយត្រី វង្ស ធី បានបើកកិច្ចប្រជុំវាយតម្លៃកងរាជអាវុធហត្ថ

លោកឧត្តមសេនីយត្រី វង្ស ធី បានបើកកិច្ចប្រជុំវាយតម្លៃកងរាជអាវុធហត្ថ

បន្ទាយមានជ័យ៖ ថ្ងៃ ១រោជ ខែមិគសិរ ឆ្នាំរកា នព្វស័ក ព. ស. ២៥៦១ ត្រូវនឹងថ្ងៃច័ន្ទ ទី០៤ ខែធ្នូ គ. ស. ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំវាយតម្លៃ លើនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថដើម្បីពិនិត្យលក្ខណៈសម្បត្តិស្នើសុំការសរសើរ និងជូនគ្រឿង ឥស្សរិយយសដល់បុគ្គល និងអង្គភាពនីមួយៗ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ក្រោមអធិបភាព លោកឧត្តមសេនីយត្រី វង្ស ធី មេបញ្ជាការងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យតំណាងលោកមេបញ្ជាការ  ដែលមានការចូលរួមពី នាយរងសេនាធិការ ប្រធានមន្ទី និងមេបញ្ជាការក្រុងស្រុកទាំង ០៩ ៕