You are currently viewing លោកវរសេនីយ៍ឯក ស៊ាង វណ្ណដន បានបើកកិច្ចប្រជុំផ្សព្វផ្សាយ គំរូរបៀបធ្វើរបាយការណ៍

លោកវរសេនីយ៍ឯក ស៊ាង វណ្ណដន បានបើកកិច្ចប្រជុំផ្សព្វផ្សាយ គំរូរបៀបធ្វើរបាយការណ៍

ប៉ៃលិន៖ ព្រឹកថ្ងៃច័ន្ទ ១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព. ស. ១៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីផែនការថ្មីៗ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមអធិបតីភាពលោកវរសេនីយ៍ឯក ស៊ាង វណ្ណដន មេបញ្ជាការរង ជានាយសេនាធិការ និងផ្សព្វផ្សាយពីគំរូរបៀបរបបធ្វើរបាយការណ៍ ក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង រងសេនាធិការ ប្រធាន អនុប្រធាមន្ទីរ នាយការិយាល័យ លេខាធិការដ្ឋាន មេបញ្ជាការ មេបញ្ជាការរង ក្រុង ស្រុក ប្រធានស្នាក់ការសន្តិសុខ មេបញ្ជាការគចល័ត និងនាយ នាយរងអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត ។