កំពង់ស្ពឺ៖ រសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការណ៍ជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីបង្គាប់ឱ្យចាប់ខ្លួន ជនសង្ស័យមានឈ្មោះ អ៊ុក វិច្ឆិកា ភេទប្រុស អាយុ ៣៦ ឆ្នាំ មានទីលំនៅផ្ទះលេខ ២៩៣ D ផ្លូវលេខ ១៥០ ភូមិ១១ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការឃាត់ខ្លួនជនសង្ស័យខាងលើ តាមដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ៤៨១ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់ចៅក្រមស៊ើបសួរ ហង់ ស៊ីថា ប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទផ្តើមគំនិត ក្នុងអំពើរំលោភកាន់កាប់លើអចលនវត្ថុ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនមកអង្គភាពកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធី។