បន្ទាយមានជ័យ៖ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សាត វ៉ាន់ថា ភេទប្រុស អាយុ ៣៥ ឆ្នាំរស់នៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្តឹងឈ្មោះ ហាន ភាព ភេទប្រុស អាយុ ២៩ ឆ្នាំ ដែលបានពួនស្ទាក់យកកាំភ្លើងបាញ់មកលើរូបខ្លួនចំនួន ០១ គ្រាប់ តែមិនត្រូវ។ ហេតុការនេះកើតឡើងនៅវេលាម៉ោង ០៨យប់ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិសាមគ្គី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការងទទួលការងារយុតិ្តធម៌បានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការបង្ក្រាបដល់កន្លែងកើតហេតុ ដោយឃាត់ខ្លួនជនសង្ស័យឈ្មោះ ហាន ភាព និងដកហូតកាំភ្លើងកែច្នៃចំនួន ០១ ដើម។
ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញ កសាងសំនុំរឿងបញ្ជូនទៅតុលាការ ៕