តាកែវ៖ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង ១៤ និង ៣០ នាទី ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានចុះបង្ក្រាប មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចផ្ទះសំណាក់ យីហោ ប៉ាអ៊ី ម៉ាក់អ៊ី (បន្ទប់៥០៣) ស្ថិតនៅភូមិខ្សឹង សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់៖
១.ឈ្មោះ ម៉ម លីហួរ ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរសិស្ស រស់នៅ ភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ
២.ឈ្មោះ ប៊ន រ៉ាដា ភេទ ប្រុស អាយុ ១៦ ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអង្គនរាយ ឃុំ លាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ
ដកហូតវត្ថុតាង៖
១.ម៉្សៅក្រាមសថ្លា ចំនួន ០៣ កញ្ចប់ ទំងន់ ៣,១៧ ក្រាម
២.ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១
៣.ទូរស័ព្ទចំនួន ០២ គ្រឿង សម្ភារៈសម្រាប់វេចខ្ចប់ និងសេពគ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាយល័យជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ។