You are currently viewing មន្ត្រីកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ចូលរួមបរិច្ចាកឈាម ជួុយសង្រ្គោះជីវិតប្រជាពលរដ្ឋ ដែលត្រូវការឈាម

មន្ត្រីកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ចូលរួមបរិច្ចាកឈាម ជួុយសង្រ្គោះជីវិតប្រជាពលរដ្ឋ ដែលត្រូវការឈាម

ឧត្តរមានជ័យ : លោកឧត្តមសេនីយ៍ត្រីពុទ្ធ ស៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ បានដឹកនាំមន្ត្រីក្រោមឱវាទ ចំនួន ៣៣នាក់ ចូលរួមបរិច្ចាកឈាមនៅមន្ទីរពេទ្យបង្អែកខេត្ត ក្នុងគោលបំណងជួុយសង្រ្គោះជីវិតប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ពុទ្ធ សារ៉ាន បានមានប្រសាសន៍ថា៖ ថ្ងៃនេះលោកបានដឹកនាំមន្ត្រីក្រោមឱវាទ ចំនួន៣៣នាក់ ស្មគ្រ័ចិត្តបរិច្ចាកឈាមសង្ក្រោះជីវិតប្រជាពលរដ្ឋ ដែលពួកគាត់ត្រូវការឈាមជាចាំបាច់ក្នុងការសង្ក្រោះជីវិតក្រុមគ្រួសារ សាច់ញាតិ បងប្អូនរបស់ពួកគាត់។

លោកមេបញ្ជាការ បានមានប្រសាសន៍បន្តថា៖ ការផ្តល់ឈាមជួយសង្គ្រោះជីវិតមនុស្ស គឺជាការងារមនុស្សធម៍មួយដែលយើងទាំងអស់គ្នាត្រូវតែធ្វើ ហើយត្រូវចាត់ទុកទង្វើរដែលយើងដែលយើងបានធ្វើនេះ ដូចយើងបានធ្វើបុណ្យចឹងដែរ ហើយលោកសូមអំពាវនាវអោយមន្ត្រីអាវុធហត្ថតាមក្រុងស្រុកក្នុងខេត្ត ត្រូវចូលរួមបរិច្ចាកឈាមអោយបានគ្រប់ៗគ្នា។

លោកឧត្តមសេនីយ៍ត្រីពុទ្ធ សារ៉ានបានមានប្រសាសន៍បញ្ជាក់ផងដែរថា៖ការងាររបស់កងរាជអាវុធហត្ថឧត្តរមានជយ័ ក្រៅពីភារកិច្ចស្នូលការពារសន្តិសុខ សុវត្ថិភាពនៅក្នុងសង្គម និងការបង្ក្រាបបទល្មើសផ្សេងៗ យើងបានចូលរួមក្នុងកិច្ចការសង្គមជាច្រើនដូចជា ជួយសាងសង់ផ្ទះប្រជាពលរដ្ឋក្រីក្រ ជួយបង្កបង្កើនផលដកស្ទូង ច្រូតកាត់..ជាដើម លើសពីនេះទៀតគឺយើងបានចូលរួមបរិច្ចាកឈាមជួយសង្គ្រោះប្រជាពលរដ្ឋ តបតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែនចានាយករដ្ឋមន្ត្រីនៃកម្ពុជា ក៍ដូចជាកាកបាទក្រហមកម្ពុជា និងក្រសួងសុខាភិបាល។