បន្ទាយមានជ័យ៖ នៅវេលាម៉ោង ១៤ និង ៣០ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបករណី ប្រើប្រាស់ និងជួញដូរគ្រឿងញៀន នៅចំណុចភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់រួមមាន៖
១.ឈ្មោះ សុខ ចិន្តា ហៅញ៉ឹង ភេទប្រុស អាយុ ៥០ ឆ្នាំ រស់នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ
២.ឈ្មោះ គឹម សាវ័ន្ត ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិថ្មី ឃុំម៉ាឡៃ ស្រកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
កម្លាំងជំនាញបានដកហូតវត្ថុតាងរួមមាន៖
១.រថយន្តតូយ៉ូតាវីហ្គោ ចំនួន ០១ គ្រឿង
២.ម្សៅក្រាមពណ៌សថ្លាម៉ាទឹកកក ចំនួន ០១ កញ្ចប់ ទម្ងន់ ០,៦៥ ក្រាម
៣.ថ្នាំញៀនប្រភេទ មេតាំហ្វេតាមីនចំនួន ៣៣៧ គ្រាប់
៤.ទូរស័ព្ទដៃ ០៣ គ្រឿង
៥.ខ្សែកលោហធាតុពណ៌លឿងចំនួន ០១ ខ្សែ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង និងបន្តតាមនីតិវិធី។