You are currently viewing ជនសង្ស័យករណីគ្រឿងញៀនចំនួន ០២ នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារបង្ក្រាប

ជនសង្ស័យករណីគ្រឿងញៀនចំនួន ០២ នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារបង្ក្រាប

ព្រះវិហារ៖ នៅវេលាម៉ោង ០០ និង ០៣ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក និងស្នាក់ការសន្តិសុខ  បានសហការជាមួយកម្លាំងកងពលលេខ៨ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ទី សុវណ្ណុថាល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ កម្លាំងបានចុះបង្រ្កាប ករណីរក្សាទុក និងជួញដូរគ្រឿងញៀន នៅចំណុចភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់រួមមាន៖
១.ឈ្មោះ គុណ ផល្លិ៍ ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរមិនពិតប្រាកដ

២.ឈ្មោះ ហ៊ុន ព្រីង ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំ

នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

កម្លាំងបានដកហូតវត្ថុតាងរួមមាន៖

១.ម្សៅក្រាមពណ៌សថ្លាចំនួន ១៣ កញ្ចប់

២.ទូរស័ព្ទចំនួន ០១ គ្រឿង

៣.លុយរៀលចំនួន ៨០.០០០៛

៤.ម៉ូតូចំនួន ០៦ គ្រឿង

៥.ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១ គ្រឿង

៦.អាវុធច្នៃចំនួន ០២ ដើម

៧.លំពែងចំនួន ០១ និងសម្ភារៈសម្រាប់វេចខ្ចប់ និងសេពគ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្ន មន្ត្រីជំនាញកងរាជអាវុធហត្ថ កំពុងបន្តនីតិវិធី។