ស្ទឹងត្រែង៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងស្ថិតក្រោមបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានចុះបង្ក្រាបករណីឈ្មួញដឹកជញ្ជូន ផលអនុផលព្រៃឈើ គ្មានលិខិតអនុញ្ញាត នៅវេលាម៉ោង ២១ និង ៣០ នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវជាតិលេខ ៩ អា ចំណុចភូមិខ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដោយឃាត់រថយន្តចំនួន ០១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B-3769 ដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើអារ ប្រភេទលេខ ២ ពេញក្នុងរថយន្ត (មិនទាន់បានវាស់វែងនៅឡើយ) ជនសង្ស័យបានទុករយន្តចោល រួចរត់គេចខ្លួនចូលក្នុងព្រៃ ខណៈពេលដែលសមត្ថកិច្ចកំពុងប្រតិបត្តិការបង្ក្រាប។
បច្ចុប្បន្នវត្ថុតាង និងរថយន្តបានប្រគល់ឱ្យសង្កាត់ រដ្ឋបាលព្រៃឈើចាត់ការបន្តតាមនីតិវិធី។