អហ.កោះកុង៖ នៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦ សមត្ថកិច្ចជំនាញបានឃាត់ខ្លួនមនុស្សម្នាក់ ពីបទរំលោភសេពសន្ថវ:(បានសំរេច) ។
ហេតុការណ៍រំលោភសេពសន្ថវ:(បានសំរេច) នៅចំណុចលើអូប័រខាងក្រោយវត្តកោះកាពិ ស្ថិតនៅភូមិកោះកាពិ.ឃុំកោះកាពិ.ស្រុកកោះកុង.ខេត្តកោះកុង បង្ករដោយជនសង្ស័យឈ្មោះ ស៉ីម.សែម ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរ នេសាទ មានទីលំនៅសព្វថ្ងៃភូមិ១.ឃុំកោះកាពិ.ស្រុកកោះកុង.ខេត្តកោះកុង បានចាប់រំលោភសេពសន្ថវ: ជនរងគ្រោះឈ្មោះ ម៉ែន.ស្រីហ៊ួយ ភេទស្រី អាយុ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មក មានលំនៅសព្វថ្ងៃ ភូមិ ១ (ឡាំដាំ). ឃុំកោះកាពិ.ស្រុកកោះកុង.ខេត្តកោះកុង ក្រោយធ្វើសកម្មភាពរួច ត្រូវបានកម្លាំងមន្ទីយុត្តិធម៌ សហការជាមួយកម្លាំង អ.ហ.ស្នាក់ការសន្តិសុខឡាំដាំ ឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ៕