ភ្នំពេញ៖ នៅវេលាម៉ោង ១០ និង ៣០ នាទី ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ សហការជាមួយការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានចុះបង្ក្រាបករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន ចំណុចក្នុងបរិវេណវត្តស្ទឹងមានជ័យ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ និងដកហូតវត្ថុតាងមួយចំនួនរួមមាន៖
១.ម្សៅក្រាមពណ៌សថ្លាចំនួន ០៣ កញ្ចប់
២.ទូរស័ព្ទចំនួន ០៥ គ្រឿង
៣.កាបូបដៃចំនួន ០២ និងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នមន្ត្រីជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងបន្តចាត់ការតាមនីតិវិធី។