You are currently viewing លោកឧត្តមសេនីយ៍ត្រី គឹម រស្មី អញ្ជើញចូលរួមពិធីក្រុងពាលី សាងសង់អគាររង់ចាំសម្រាលកូន ស្ថិតនៅមណ្ឌលសុខភាពបង្អែក ស្រុកកូនមុំ

លោកឧត្តមសេនីយ៍ត្រី គឹម រស្មី អញ្ជើញចូលរួមពិធីក្រុងពាលី សាងសង់អគាររង់ចាំសម្រាលកូន ស្ថិតនៅមណ្ឌលសុខភាពបង្អែក ស្រុកកូនមុំ

រតនគិរី៖ ថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរការ នព្វស័ក ព. ស. ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ គ. ស. ២០១៧ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី

បានអញ្ជើញចូលរួមពិធីក្រុងពាលី សាងសង់អគារមួយខ្នងដែលជាអគារង់ចាំសម្រាលកូន ស្ថិតនៅមណ្ឌលសុខភាពបង្អែក ស្រុកកូនមុំ ក្នុងភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ។ អគារនេះធ្វើអំពីថ្មប្រក់គ្បឿង ដែលមានទំហំ ១២ម៉ែត្រ គុណនឹង ០៨ ម៉ែត្រ និងមានបីបន្ទប់ សរុបជាទឹកប្រាក់អស់ ២ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ហើយជាអំណោយផ្ទាល់របស់ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី។ ពិធីក្រុងពាលីនេះមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង-ស្រុក និងប្រធានស្នាក់ការសន្តិសុខផងដែរ។