You are currently viewing ជនដៃដល់​ដែលកាប់សម្លាប់ក្មេង​០៣នាក់ប្លន់យកម៉ូតូ​ ហែកគុករត់គេចខ្លួន កម្លាំង​អាវុធហត្ថ​ប្រកាស​ចាប់ខ្លួនមកវិញ

ជនដៃដល់​ដែលកាប់សម្លាប់ក្មេង​០៣នាក់ប្លន់យកម៉ូតូ​ ហែកគុករត់គេចខ្លួន កម្លាំង​អាវុធហត្ថ​ប្រកាស​ចាប់ខ្លួនមកវិញ

អហ.សៀមរាប៖ ជនដៃដល់ឈ្មោះ ឈន់ ឆេន អាយុ១៨ឆ្នាំ ត្រូវបានកម្លាំងជំនាញ​ចាប់ខ្លួន នៅយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ ក្រោយកាប់សម្លាប់ក្មេងប្រុស៣នាក់ ប្លន់យកម៉ូតូមួយគ្រឿង នៅស្រុកអង្គរជុំ បានលួចកាត់សោទ្វារនៃមន្ទីរឃុំឃាំង ស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅវេលាទៀបភ្លឺ ថ្ងៃទី៤ ខែមករាឆ្នាំ២០១៦នេះ រត់គេចខ្លួនបាត់ហើយ។
ជនរងគ្រោះទាំង៣នាក់រួមមាន៖ ទី១-ឈ្មោះ អ៊ាំង សូយ ភេទប្រុស អាយុ៨ឆ្នាំ ភូមិគោកដូងថ្មឹ ឃុំគោកដូង ស្រុកអង្គរជុំ, ទី២-ឈ្មោះ មាឌ យ៉ា ភេទប្រុស អាយុ១៣ឆ្នាំ ភូមិគោកត្របែក ឃុំគោកដូង និង
និងទី៣-ឈ្មោះ មិច ក្អាត់ ភេទប្រុស អាយុ១៦ឆ្នាំ ភូមិគោកត្របែក ឃុំគោកដូង ស្រុកអង្គរជុំ​។

ទន្ទឹមជាមួយនឹងគ្នានេះដែរ កម្លាំង​កងរាជ​អាវុធហត្ថ និង សមត្ថកិច្ចជំនាញគ្រប់ខេត្តក្រុង​ទាំង​អស់​ បានប្រកាសថា​បើសិនជាឃើញជនសង្ស័យនេះ​ ត្រូវតែឃាត់ខ្លួន និងរាយការណ៍ជាបន្ទាន់​ ដើម្បីចាប់ជន​ដៃដល់នេះមក​កាត់ទោស​តាមផ្លូវច្បាប់​ ៕
851312245_38013_1323912219630969771