ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងទទួលជំនាញការងារព័ត៌មានសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើស តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតី ក្នុងពិធីប្រជុំត្រួតពិនិត្យការងារស្រាវជ្រាវព័ត៌មានសន្តិសុខ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍នាយរងសេនាធិការ ស្នងការ ស្នងការរង នាយ នាយរងការិយាល័យ ប្រធាន-អនុប្រធានមន្ទីរ តាមបណ្តាបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្ត ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀតក៏បានចូលរួមផងដែរ។