ពោធិ៍សាត់៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព. ស. ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ច ការងារកងរាជអាវុធហត្ថ ប្រចាំឆ្នាំ២០១៧ និងទិសដៅឆ្នាំ២០១៨ ។ ពិធីនេះក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងនាយ-នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។
ប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ចការងារកងរាជអាវុធហត្ថ ប្រចាំឆ្នាំ២០១៧ ទិសដៅឆ្នាំ២០១៨
- Post author:Sery Vutha
- Post published:December 7, 2017
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ