You are currently viewing លោកឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន បានបើកកិច្ចប្រជុំត្រួតពិនិត្យផែនការ ការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យសមុទ្រ

លោកឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន បានបើកកិច្ចប្រជុំត្រួតពិនិត្យផែនការ ការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យសមុទ្រ

កែប៖ នៅរសៀលថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព. ស. ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប បានបើកកិច្ចប្រជុំត្រួតពិនិត្យផែនការ ការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យសមុទ្រ ដែលនឹងប្រព្រិត្តិទៅនៅថ្ងៃទី២២-២៤ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ និងការងារធានាដល់កម្លាំងតាមបណ្តាខេត្តចុះជួយខេត្តកែបក្នុងពិធីបុណ្យសមុទ្រ។ ពិធីនេះក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ទោ ណឹប សុវិសាល លោកឧត្តមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប លោកមេបញ្ជាការរង ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ  និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។