កំពង់ស្ពឺ៖ រសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព. ស. ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ គ. ស. ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំប្រជុំក្រុមការងារ ពិនិត្យលក្ខណៈសម្បត្តិ ដើម្បីធ្វើការស្នើរសុំលិខិតសរសើរ និងជូនគ្រឿងឥស្សរិយយសដល់បុគ្គល និងអង្គភាពដែលមានស្នាដៃឆ្នើម ក្នុងការកសាងអង្គភាព ការងារគ្រប់គ្រងទ័ព ការងារចិញ្ចឹមទ័ព ការងារគ្រប់គ្រងមធ្យោបាយគ្រឿងបំពាក់ ពិសេសការកសាងអង្គភាពបានរីកចម្រើន ក្នុងកិច្ចប្រជុំនេះ គឺដើម្បីពង្រឹងការងារប្រឡងប្រណាំងរវាងអង្គភាពមួយទៅអង្គភាពមួយ ដោយមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង នាយរងសេនាធិកា ប្រធាន-អនុប្រធាមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការ មូលដ្ឋានក្រុង ស្រុក និងនាយ-នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត ។
ឧត្តមសេនីយ៍ត្រី ជូ សារុន បានដឹកនាំប្រជុំក្រុមការងារ ពិនិត្យលក្ខណៈសម្បត្តិ ដើម្បីធ្វើការស្នើរសុំលិខិតសរសើរ
- Post author:Sery Vutha
- Post published:December 7, 2017
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ