អហ.សៀមរាប៖ ឃាត់ករវ័យក្មេង ដែលសម្លាប់ក្មេងប្រុស០៣នាក់ ប្លន់យកម៉ូតូនោះ កាលពីថ្ងៃទី២ ខែមករា បានហែកគុករត់ចេញ ដោយពេលនេះ ត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួនបានមកវិញហើយ ។
ជនសង្ស័យឈ្មោះ ឈន់ ឆេន អាយុ១៨ឆ្នាំ បានហែកគុកចេញ កាលពីវេលាម៉ោង០៤ភៀបភ្លឺ ត្រូវបានអាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញ បានចាប់មកវិញ នៅវេលាម៉ោង ០៦ល្ងាចក្នុងថ្ងៃដដែល (ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦) ៕