You are currently viewing លោកវរសេនីយ៍ឯក បោន ប៊ិន បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំឆ្នាំ២០១៧

លោកវរសេនីយ៍ឯក បោន ប៊ិន បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំឆ្នាំ២០១៧

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី0៧ ខែធ្នូ ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំឆ្នាំ២០១៧ និងលើកទិសដៅ ឆ្នាំ២០១៨ ។ ពិធីនេះ

មានការចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក និងស្នាក់ការសន្តិសុខ កងអនុសេនាធំលេខ១៦ និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។ ក្នុងកិច្ចប្រជុំនោះដែរ លោកមេបញ្ជាការបានមានប្រសាសន៍ថា គ្រប់កងឯកភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត នៅតែបន្តធ្វើផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យជាតិ.អន្តរជាតិ ត្រៀមកម្លាំងមធ្យោបាយសម្ភារ:គ្រឿងបំពាក់ អាវុធគ្រាប់ សម្រាប់បម្រើការងារប្រតិបត្តិការ និងចុះជួយប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយជាយថាហេតុ។ ចាត់តាំងកម្លាំងចេញល្បាត និងការពារតាមគោលដៅសំខាន់ៗ ចាត់តាំងជំនាញចុះស្រាវជ្រាវរុករកមុខសញ្ញាជនល្មើស អនុវត្ត បង្ការ បង្រ្កាប បទល្មើសធនធានធម្មជាតិ ដូចជា ការកាប់ព្រៃឈើខុសច្បាប់ កាប់រានទន្រ្ទានយកដីរដ្ឋ រុករករ៉ែខុសច្បាប់ ចាប់ឬនាំសត្វព្រៃខុសច្បាប់ និងបទល្មើសនេសាទខុសច្បាប់។ ត្រួតពិនិត្យចរាចរអាវុធជាតិផ្ទុះ បង្ក្រាបការប្រើប្រាស់អាវុធខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្ត ក៏ដូចតាមមូលដ្ឋានក្រុង ស្រុក និងស្នាក់ការសន្តិសុខផងដែរ។ ពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នសមត្ថកិច្ចជំនាញនិងកងកម្លាំងប្រដាប់អាវុធ ក្នុងកិច្ចប្រតិបត្តិការល្អប្រសើរ បន្តការកសាងបណ្ដាញផ្ដល់ព័ត៌មានតាមមូលដ្ឋានបន្ថែមទៀត។ លោកមេបញ្ជាការបានមានប្រសាសន៍បន្តទៀតថា តាមបណ្ដាអង្គភាពនីមួយៗ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ត្រូវពង្រឹងការងារគ្រប់គ្រងចំនួនទ័ពឱ្យបានម៉ឺងម៉ាត់ និងអនុវត្តវិធានការផ្ទៃក្នុងទាំង ០៩ចំណុច របស់កងរាជអាវុធហត្ថ ត្រូវធ្វើផែនការហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថក្នុងអង្គភាព និងបន្តការចុះយកព័ត៌មាន ថតសកម្មភាពស្នាដៃអាវុធហត្ថធ្វើបាន យកមកផ្សព្វផ្សាយតាមសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនានា។ បន្តការអប់រំផ្សព្វផ្សាយ ស្ដីពីច្បាប់សិទ្ធមនុស្ស និងក្រមសីលធម៌ របស់កងយោធពលខេមរភូមិន្ទ ​ត្រូវផ្សព្វផ្សាយ បទបញ្ជា សារាចរ សេចក្ដីណែនាំ ដែលបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសដាក់ជូន។ បន្តការងារមនុស្សធម៌ និងចុះសួរសុខទុក្ខក្រុមគ្រួសារអាវុធហត្ថជួបការលំបាក។ លោកមេបញ្ជាការបានបន្តទៀតថា តាមបណ្ដាអង្គភាពមូលដ្ឋានក្រុង ស្រុក ត្រូវជំរុញការងារប្រឡងប្រណាំង បង្ករបង្កើនផល ដាំដុះ ចិញ្ចឹមសត្វ ដើម្បីឧបត្ថម្ភបន្ថែមលើការហូបចុករបស់កងកម្លាំង និងបន្តការងារជួសជុល កសាងសំណង់ផ្សេងៗ និងយកចិត្តទុកដាក់ លើសុខុមាលភាពទ័ព ការពារជម្ងឺឆ្លងគ្រប់ប្រភេទផងដែរ។ ក្នុងកិច្ចប្រជុំនោះដែរ លោកមេបញ្ជាការ  បានធ្វើការកោតសរសើរដល់កម្លាំងជំនាញអាវុធហត្ថទាំង ០៩ស្រុក-ក្រុងក៏ដូចជាផែនយុត្តិធម៌ដែលបានខិតខំបង្រាបរាល់បទល្មើសក្នុងឆ្នាំ២០១៧ បានថយចុះបើធៀបក្នុងឆ្នាំ២០១៦ លោកមេបញ្ជាការបានបញ្ជាក់បន្ថែមទៀតថាគ្រប់អាវុធហត្ថទាំងអស់ត្រូវយកចិត្តទុកដាក់បន្តការងារ បង្ការ បង្ក្រាប និងសង្គ្រោះបន្ថែមទៀត លោកមេបញ្ជាការបានសង្កត់ធ្ងន់ថា អាវុធហត្ថគ្រប់មូលដ្ធានក្រុង ស្រុកត្រូវយកចិត្តទុកដាក់ក្តាប់សភាពការណ៍និងការពារ សន្តិសុខសណ្តាប់ធ្នាប់ និងរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់ពេលវេលាផងដែរ។