ប៉ៃលិន៖ ព្រឹកថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព. ស. ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន បានបើកកិច្ចប្រជុំត្រួតពិនិត្យ អនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំឆ្នាំ២០១៧ ទិសដៅឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ស៊ាង វណ្ណដន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ លេខាធិការដ្ឋាន មេបញ្ជាការក្រុង-ស្រុក ស្នាក់ការសន្តិសុខ មេបញ្ជាការគចល័ត និងនាយ នាយរងកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។
លោកវរសេនីយ៍ឯក ស៊ាង វណ្ណដន បើកកិច្ចប្រជុំត្រួតពិនិត្យ អនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំឆ្នាំ២០១៧ ទិសដៅឆ្នាំ២០១៨
- Post author:Sery Vutha
- Post published:December 8, 2017
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ