You are currently viewing ឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង អញ្ជើញជាអធិបតី ក្នុងពិធីប្រជុំផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រនិងបូកសរុបរបាយការណ៍ ឆ្នាំ២០១៧ ទិសដៅឆ្នាំ២០១៨

ឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង អញ្ជើញជាអធិបតី ក្នុងពិធីប្រជុំផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រនិងបូកសរុបរបាយការណ៍ ឆ្នាំ២០១៧ ទិសដៅឆ្នាំ២០១៨

ភ្នំពេញ៖ ព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ នៅសាលប្រជុំស្នងការ ស្នងការដ្ឋានបច្ចេកទេស (ឡុងឈិន)។ លោកឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង មេបញ្ជាការរងទទួលផែនបច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ និងបូកសរុបរបាយការណ៍ឆ្នាំ២០១៧ និងទិសដៅឆ្នាំ២០១៨។ ពិធីនេះមានការចូលរួមពីសំណាក់លោកស្នងការ ស្នងការរង នាយ នាយរងការិយាល័យ និងនាយផ្នែកចំណុះស្នងការដ្ឋានបច្ចេកទេសជាច្រើនរូបទៀត។ លោកឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង បានលើកឡើងអំពីការពង្រឹងគោលជំហរសតិអារម្មណ៍នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថគ្រប់រូបក្ដាប់ជាប់នូវការវិវត្តន៍សភាពការណ៍ថ្មីៗ និងបញ្ហាសន្ដិសុខជាតិនិងអន្តរជាតិឱ្យនាយទាហាន នៃកងរាជអាវុធហត្ថយល់ជ្រួតជ្រាបនូវតួនាទីភារកិច្ច និងបេសកកម្មក្នុងការបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋប្រកបដោយមនសិកាស្នេហាជាតិ មានឆន្ទះមោះមុត ស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល។ ដូច្នេះយើងត្រូវតែចូលរួមរក្សាការពារដំណើរការបោះឆ្នោតគ្រប់ដំណាក់កាលដើម្បីឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ជាចុងក្រោយឧត្តមសេនីយ៍បានក្រើនរំលឹកដល់លោកស្នងការ ស្នងការរង នាយ នាយរងនិងពលអាវុធហត្ថទាំងអស់ត្រូវបន្តនូវគុណសម្បត្តិ ដ៏ធំធេងបន្ថែមទៀត ជាពិសេសនៅពេលប៉ុន្មានថ្ងៃខាងមុខនេះមានរៀបចំពិធីសម្ពោធបញ្ជាការដ្ឋានចារកម្ម ដែលប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ។ ដូច្នេះសូមឱ្យនាយ នាយរងនិងពលអាវុធហត្ថទាំង អស់រៀបចំបោសសំអាតទីលានកន្លែងធ្វើកម្មវិធីសម្ពោធឱ្យបានស្អាត ព្រោះនេះជាកិត្តិយសរបស់អង្គភាពកងរាជអាវុធហត្ថយើង៕