You are currently viewing ឧត្តមសេនីយ៍ត្រី ជូ សារុន បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថឆ្នាំ២០១៧ ទិសដៅឆ្នាំ២០១៨

ឧត្តមសេនីយ៍ត្រី ជូ សារុន បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថឆ្នាំ២០១៧ ទិសដៅឆ្នាំ២០១៨

កំពង់ស្ពឺ៖ រសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថឆ្នាំ២០១៧ ទិសដៅការងារឆ្នាំ២០១៨ ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត ។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ ក៏បានថ្លែងនូវការកោតសរសើរ អំពីការយកចិត្តទុកដាក់ក្នុងការអនុវត្តតួនាទីភារកិច្ច នៅក្នុងឆ្នាំ២០១៧ នេះដោយមេបញ្ជាការមូលដ្ឋានក្រុង-ស្រុក ស្នាក់ការសន្តិសុខ បានកសាងទីកន្លែងស្នាក់នៅ ផ្តល់ការហូបចុកដល់កម្លាំងបានសមរម្យ ការចញ្ចឹមសត្វផ្គត់ផ្គង់ដល់អង្គភាព ជាពិសេសការការពារ សន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរគួរឱ្យកត់សម្គាល់ផងដែរ ។ កំ