ព្រៃវែង៖ដោយមានបញ្ជាពីលោក វរសេនីយ៍ឯក ឈួន គឹមសាន កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយមូលដ្ឋានកងរាជអាវុធហត្ថស្រុកមេសាង បានបង្ក្រាប បទល្មើសព្រៃឈើ នៅចំណុចភូមិត្បែង ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង នៅវេលាម៉ោង ២០ និង ៣០ នាទី ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ ។ ជាលទ្ធផលកម្លាំងបានឃាត់រថយន្ដដឹកឈើគ្មានលិខិត អនុញ្ញាតចំនួន ០១គ្រឿង ម៉ាកកាមរីហើម ពណ៌ស្លែ ពាក់ផ្លាកលេខ ភ្នំពេញ 2C.8434 និងដកហូតឈើប្រណិតប្រភេទធ្នង់ចំនួន ១២ដុំ ស្មើរនិង ១,១៤១ ម៉ែត្រគូប ចំណែកម្ចាស់រថយន្តរត់គេចខ្លួនបាត់មុនពេលដែលសមត្ថកិច្ចយើងចុះទៅដល់ ។
កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង ឃាត់រថយន្តមួយគ្រឿង ដឹកឈើដោយគ្មានលិខិតអនុញ្ញាត
- Post author:Sery Vutha
- Post published:December 11, 2017
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប