You are currently viewing ទិញកាំភ្លើងពីថៃ​ទុកការពារខ្លួន ជាប់ខ្នោះ​កម្លាំង​ អហ ​ខណ្ឌដូនពេញ

ទិញកាំភ្លើងពីថៃ​ទុកការពារខ្លួន ជាប់ខ្នោះ​កម្លាំង​ អហ ​ខណ្ឌដូនពេញ

អហ.ដូនពេញ៖ កម្លាំងកងរាជ​អាវុធហត្ថ​ខណ្ឌដូនពេញ កាលពីវេលាម៉ោង​២៣​និង​៣០នាទី ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៦ ដោយឃាត់ខ្លួនមនុស្ស​០២នាក់ ពីបទ​រក្សាទុកអាវុធដោយខុស​ច្បាប់ ។​
ជនសង្ស័យដែល​ កម្លាំងជំនាញ ឃាត់ខ្លួនបានមានឈ្មោះ ១.ឈ្មោះ ឃុត សុភត្រា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ អ្នកបូជាសព​នៅវត្តទឹកថ្លា ស្នាក់ផ្ទះលេខ​១៥៨D ភូមិតំណាក់ត្រយឹង បុរីសន្តិភាព២ សង្កាត់​ចោមចៅ​ ពោធ៏សែនជ័យ
២.ឈ្មោះ បូក ចណ្ឌី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅ​ផ្ទះលេខ១៧ ជាន់ទី៦ ប្លុកបុរីកីឡា ខណ្ឌ៧មករា ។​
ក្នុងនោះ​សមត្ថកិច្ចជំនាញចាប់ដកវត្ថុតាង អាវុធខ្លី០១ដើម គ្មានម៉ាក គ្មានលេខនិងគ្រាប់រ៉ូឡូ០៥គ្រាប់
ម៉ូតូ០១គ្រឿងម៉ាកC125 ពណ៏ខ្មៅ ពាក់ស្លាកលេខ ក្រចេះ 1A:6079 ទូរស័ព្ទ សាំសុងពណ៏ស​០១គ្រឿងនិងម៉ាកiphone5 ពណ៏ស០១គ្រឿង ខ្សែកធ្វើពីលោហះធាតុ ពណ៏ទង់ដែង ចំនួន០១ខ្សែ ខ្សែដៃធ្វើពីលោហះធាតុ ពណ៏ទង់ដែង ចំនួន០១ខ្សែ ចិញ្ជៀនពីលោហះធាតុ ពណ៏ទង់ដែង ចំនួន០១ខ្សែ ។​

ទាក់ទិនករណីខាងលើនេះ ជនសង្ស័យបានសារភាពថា «កាំភ្លើងនេះ រូបនេះគេទិញពីថៃ ក្នុងតំលៃ៣០០០បាត ដើម្បីទុកគ្រាន់ការពារខ្លួន» ៕​
851331694_55723_9348523032174798472

851333450_56423_7496141122703982040

851331108_56464_4068823260510550707