កោះកុង៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោកវរសេនីយ៍ឯក តាំង ឈុនស្រេង មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំប្រជុំឆ្លងរបាយការណ៍ខែធ្នូ របាយការណ៍ប្រចាំឆ្នាំ២០១៧ ការស្នើរសុំលិខិតសរសើរ និងគ្រឿងឥស្សរិយយសជូនដល់នាយទាហាន-នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត នៅព្រឹកថ្ងៃច័ន្ទ ០៨រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព. ស. ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ គ. ស. ២០១៧ នេះ ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក និងនាយ-នាយរងកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។
លោកវរសេនីយ៍ឯក តាំង ឈុនស្រេង ដឹកនាំប្រជុំឆ្លងរបាយការណ៍ និងស្នើសុំលិខិតសរសើរ
- Post author:Sery Vutha
- Post published:December 11, 2017
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ