You are currently viewing ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ បើកកិច្ចប្រជុំ រៀបចំត្រៀមក្រុមការងារ ចូលរួមជាមួយអនុគណៈកម្មការបើកប្រាក់គោលនយោបាយ យោធិនប្រភេទ២

ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ បើកកិច្ចប្រជុំ រៀបចំត្រៀមក្រុមការងារ ចូលរួមជាមួយអនុគណៈកម្មការបើកប្រាក់គោលនយោបាយ យោធិនប្រភេទ២

ភ្នំពេញ៖ ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នៅបន្ទប់ស្នងការ ស្នងការដ្ឋានផែនកសាងកម្លាំង កងរាជអាវុហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស  ទទួលការងាររដ្ឋបាល ហិរញ្ញវត្ថុ អភិវឌ្ឍន៍ ទំនាក់ទំនងការបរទេស និងអធិការកិច្ច បានបើកកិច្ចប្រជុំរៀបចំត្រៀមក្រុមការងារសម្រាប់ចូលរួមជាមួយអនុគណៈកម្មការបើកប្រាក់គោលនយោបាយយោធិនប្រភេទ២ ក្រសួងការពារជាតិចុះបើកផ្តល់ប្រាក់ឧបត្ថម្ភ គោលនយោបាយលើកដំបូង ជូនយោធិនប្រភេទ២ដែលយោធិនទាំងនោះ ស្ថិតនៅក្នុងការគ្រប់គ្រងរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស៕