ភ្នំពេញ៖ ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នៅសាលប្រជុំសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ជំនាញផែននគរបាលយុត្តធម៌ កងរាអាវុធហត្ថលើផ្ទៃប្រទេសប្រចាំឆ្នាំ២០១៧ និងទិសដៅឆ្នាំ២០១៨។ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង ទទួលផែននគរបាលយុត្តធម៌ កងរាអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការអញ្ជើញចូលរួមពីស្នងការ ស្នងការរង នាយរងសេនាធិការ មេបញ្ជាការរងរាជធានី-ខេត្ត ទទួលផែននគរបាលយុត្តធម៌តាម និងនាយការិយាល័យជំនាញចំណុះផែននគរបាលយុត្តធម៌ បញ្ជាការដ្ឋានកងរាអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបទៀត៕