រតនគិរី៖ នៅវេលាម៉ោង ១៥ និង ០០ នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុង និងដោយមានការសម្របសម្រួល នីតិវិធីពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី កម្លាំងបានចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់សារធាតុញៀន ចំណុចផ្ទះជួល ក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣ នាក់រួមមាន៖
១.ឈ្មោះ ខន ខ្លឹង ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិតាអង ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគីរី
២.ឈ្មោះ សុខ ផារ៉ា ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្ត រតនគិរី
៣.ឈ្មោះ ណាង ជា ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិ១ ឃុំត្រពាំងក្រហម ស្រុកកូនមុំខេត្ត រតនគីរី ។
កម្លាំងបានដកហូតវត្ថុតាងរួមមាន៖
១.ម្សៅក្រាមពណ៌សថ្លា ចំនួន ០៦ កញ្ចប់ ទម្ងន់ ៦,១៩ ក្រាម
២.ទូរស័ព្ទចំនួន ០៣ គ្រឿង
៣.ម៉ូតូចំនួន ០២ គ្រឿង
៤.ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១ គ្រឿង
៥.ប្រាក់រៀលចំនួន ៥.០០០៛ និងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។
ជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តរតនគិរី កសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។