You are currently viewing ឧត្តមសេនីយ៍ត្រី កែវ សុផល អញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយការងារស្រាវជ្រាវព័ត៌មានសន្តិសុខ និងបង្ក្រាបបទល្មើស

ឧត្តមសេនីយ៍ត្រី កែវ សុផល អញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយការងារស្រាវជ្រាវព័ត៌មានសន្តិសុខ និងបង្ក្រាបបទល្មើស

កំពត៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត លោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិប​តីភាពក្នុងពិធីផ្សព្វផ្សាយការងារស្រាវជ្រាវព័ត៌មានសន្តិសុខ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជូនដល់នាយទាហាន-នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត នៅព្រឹកថ្ងៃច័ន្ទ ០៨រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព. ស. ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ គ. ស. ២០១៧ នេះ ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក និងនាយ-នាយរងកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។