You are currently viewing លោកវរសេនីយ៍ឯក អ៊ឹម ដារ៉ា ជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញ កងរាជអាវុធហត្ថ ប្រចាំឆមាសទី២ ឆ្នាំ២០១៧

លោកវរសេនីយ៍ឯក អ៊ឹម ដារ៉ា ជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញ កងរាជអាវុធហត្ថ ប្រចាំឆមាសទី២ ឆ្នាំ២០១៧

បាត់ដំបង៖ ព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព. ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ គ. ស. ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុហត្ថខេត្តបាត់ដំបង បានរៀបចំពិធីបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញ កងរាជអាវុធហត្ថ ប្រចាំឆមាសទី២ ឆ្នាំ២០១៧ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត ។ ពិធីនេះក្រោមអធិបតីភាពលោកវរសេនីយ៍ឯក អ៊ឹម ដារ៉ា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ដំណាងលោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ និងមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក និងសិក្ខាកាមជាច្រើនរូបទៀត។