កណ្តាល៖ នៅរសៀលថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព. ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ គ. ស. ២០១៧ លោកវរសេនីយ៍ត្រី ថេង មករា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាលបានដឹកនាំមន្ត្រីក្រោមឱវាតអញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកថវិការ សម្ភារៈប្រើប្រាស់មួយចំនួនជូនដល់ លោកព្រិន្ធបាលឯក ស៊ឹម វុទ្ធី ជាសមាជិកមូលដ្ឋានកងរាជអាវុធហត្ថស្រុកដែលជួបការលំបាក ស្នាក់នៅផ្ទះជួល ក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល និងប្រជាពលរដ្ឋទីទាល់ក្រ រស់នៅក្នុងឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ចំនួន ០២គ្រួសារ៖
១.ឈ្មោះ អេង ខេង ភេទស្រី អាយុ៥៥ឆ្នាំ ជាស្រ្តីមេម៉ាយ និងមានចៅបីនាក់ ក្នុងបន្ទុក
២.ឈ្មោះ ខៀវ ខេម ភេទប្រុសអាយុ ៨៨ឆ្នាំ ចាស់ជរា និងប្រពន្ធកំពុងឈឺក្នុងបន្ទុក ។