You are currently viewing ឧត្តមសេនីយ៍ត្រី ជូ សារុន ដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខមេបញ្ជការរងដែលមានជំងឺសម្រាកព្យាបាលនៅផ្ទះ

ឧត្តមសេនីយ៍ត្រី ជូ សារុន ដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខមេបញ្ជការរងដែលមានជំងឺសម្រាកព្យាបាលនៅផ្ទះ

កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានណែនាំជាប្រចាំឱ្យថ្នាក់ដឹកនាំអាវុធហត្ថទាំងអស់ យកចិត្តទុកដាក់ចំពោះកម្លាំងក្រោមឱវាទ រួមទាំងគ្រួសារកងកម្លាំង ដែលជួបការលំបាក និងខ្វះលទ្ធភាព ឬមានជំងឺ ជាក់ស្តែងនៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព. ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ គ. ស. ២០១៧​  លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខ លោកវសេនីយ៍ឯក អ៊ុល រ៉ាស៊ី មេបញ្ជាការរងដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតនៅសង្កាត់ផ្សាថ្កូវ រាជធានីភ្នំពេញ ព្រមទាំងផ្តល់ជូននូវថវិកា និងសម្ភារៈមួយចំនួនផងដែ។ លោកមេបញ្ជាការបានជូនពរ លោកវរសេនីយ៍ឯក ឆាប់ជាសះស្បើយ និងសូមឲ្យថែរក្សាសុខភាព ជាពិសេសជំនាញសុខាភិបាលអង្គភាព ត្រូវតាមដានសភាពនៃជំងឺជាប្រចាំ ។ លោកឧត្តមសេនីយ៍ត្រីបានបន្តថា ក្នុងប្រទេសពោពេញដោយសុខសន្តិភាព និងការអភិវឌ្ឍន៍ គ្មានសង្គ្រាមដូច្នេះយើងជាកងកម្លាំងត្រូវរួមគ្នាធ្វើការងារ កសាងអង្គភាព ការពារសុខសន្តិភាព និងចេះជួយធុរៈគ្នាពេលជួបការកំបាក និងមានជម្ងឺផ្សេងៗ នេះហើយគឺជាការ សាមគ្គីឯកភាពផ្ទៃក្នុងបានយ៉ាងល្អប្រសើរដែលធ្វើឱ្យអង្គភាព កាន់តែមានការទទួលស្គាល់ពីមហាជន ។ ពិសេសទៅទៀតនោះកម្លាំងកងរាជអាវុធហត្ថក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងយកចិត្តទុកដាក់ពី លោកនាយឧត្តមសេនីយ៍ សៅ សុខា ដែលតែងគិតគូរពីសុខទុក្ខ និងណែនាំឱ្យមានការត្រួតពិនិត្យជាប្រចាំចំពោះគ្រួសារកងរាជអាវុធហត្ថណាដែលមានជីវិភាពខ្វះខាត ជួបការលំបាកផ្សេងៗ ​និងមានជំងឺជាដើម ។