អហ.កំពង់ចាម៖ ប្តីចិត្តកំណាច់ម្នាក់ ដោយសារតែកម្លាំងចិត្តប្រចណ្ឌប្រពន្ធបានដាច់ចិត្តចាក់សាំងប៉ងដុតសម្លាប់ប្រពន្ធ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ នៅចំណុចចំការរបស់ជនរងគ្រោះខាងលិចភូមិរអាងក្រោម ឃុំរអាងស្រុកកំពង់សៀមខេត្តកំពង់ចាម កាលពីវេលាម៉ោង០៧និង០០នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦ ។
ស្ត្រីរងគ្រោះមានឈ្មោះ លុយ ភាព អាយុ៤៦ឆ្នាំ ជាប្រពន្ធជនល្មើស ឈ្មោះញាន លាប អាយុ៤៦ឆ្នាំ អ្នកទាំងពីររស់នៅក្នុងភូមិកើតហេតុ ដោយសារតែចិត្តប្រចណ្ឌ ក៏យកសាំងពីដបទឹកសុទ្ធតូចចាក់ដុតប្រពន្ធខ្លួនឯងតែម្តង។
បើតាមសេចក្តីរាយករណ៍ពីកម្លាំងកងរាជអាវុធហត្ថក្នុងខេត្តកំពង់ចាម បានឲ្យដឹងថា «បណ្តាលមកពីការ ឈ្លោះប្រកែកគ្នារវាង ប្តី និងប្រពន្ធនេះ ហើយបុរសជាប្តីចិត្តខ្លាំង បានយកប្រេងសាំង ចាក់ស្រោចលើប្រពន្ធ រួចដុតតែម្តង បណ្តាលឲ្យស្ត្រីជាប្រពន្ធរង របួសជាតំណំ ត្រូវបានសាច់ញាតិដឹកមកសង្គ្រោះ នៅមន្ទីរពេទ្យភ្នំពេញ» ។
រហូរដល់ម៉ោង១៧និង០០នាទី ថ្ងៃខែឆ្នាំដដែលប្រជាពលរដ្ឋបានប្រទះឃើញសពឈ្មោះ ញាន លាភ ដេកស្លាប់នៅក្នុងព្រៃម្តុំក្បែរចំការរបស់ជនរងគ្រោះ ដោយមានស្លាកស្នាមឆេះរោលពេញខ្លួន។សមត្ថកិច្ចសន្និដ្ឋានថា ករណីនេះជនសង្ស័យបានចាក់សាំងដុតធ្វើអត្តឃាតរួមគ្នា៕