បាត់ដំបងៈ នៅម៉ោង១៣ និង០០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ស្ថិតនៅចំណុចភូមិព្រែកព្រះស្តេច សង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននោះរួមមានឈ្មោះៈ
១. លី សីហា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករ ទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង
២. អួន ងិ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។
ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកនូវវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១-ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៤កញ្ចប់ ដែលមានទម្ងន់២,៧០ ក្រាម
២-គ្រឿងញៀន អ៊ិចស្តាស៊ី ( ថ្នាំគ្រវីក្បាល ) ១០ គ្រាប់
៣-ទូរស័ព្ទដៃ ០៣ គ្រឿង
៤-ម៉ូតូ ០១ គ្រឿង។
ដោយឡែកនៅវេលាម៉ោង១៥ និង៣៥នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងជំនាញ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ ម្នាក់ទៀត នៅចំណុចភូមិនរា ឃុំនរាបស្រុកសង្កែ ខេត្តបាត់ដំបង ដែលជាបក្ខពួកមានឈ្មោះ លឹម ហាក់ស្រស់ ភេទស្រី អាយុ២៧ឆ្នាំ រស់នៅវត្តលៀប សង្កាត់ ចំការសំរោង ក្រុង បាត់ដំបង និងចាប់យកវត្ថុតាងរួមមាន:
១-ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១៥កញ្ចប់ ដែលមានទម្ងន់១៧៤ ក្រាម
២-ទូរស័ព្ទដៃ ០២ គ្រឿង
៣-ម៉ូតូ ០១ គ្រឿង ម៉ាក ឃ្លីច ពណ៍ ស ឆ្នាំ ២០១៤ បាត់ដំបង 1M 9529។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។