តាកែវៈ នៅវេលាម៉ោងរសៀល ថ្ងៃសុក្រ១២រោជ ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចលេខ៣៦/២០១៧សសរ ស្តីពីការអនុវត្តទណ្ឌកម្មផ្នែកវិន័យ ចំពោះនាយទាហាន នៃកងរាជអាវុធហត្ថ ដែលបានប្រព្រឹត្តកំហុស និងសម្រេចលុបឈ្មោះ ចេញពីក្របខណ្ឌកងរាជអាវុធហត្ថ។
ពិធីនេះមានការចូលរួមពីសំណាក់ គណ:កម្មការក្រុមប្រឹក្សាវិន័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋាន ក្រុង ស្រុក នាយការិយាល័យ និងនាយអាវុធហត្ថ ដែលមានការពាក់ព័ន្ធ ជាច្រើនរូបផងដែរ។