សៀមរាបៈ ថ្ងៃច័ន្ទ ០១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានរៀបចំពិធីបើកវគ្គហ្វឹកហ្វឺន ជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី២ ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប។
ពិធីនេះមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង ជានាយសេនាធិការ មេបញ្ជាការរងទាំងអស់ នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានក្រុង ស្រុក នាយ នាយរងកងរាជអាវុធហត្ថ ជាច្រើនរូបផងដែរ។