ស្វាយរៀង៖ នៅព្រឹកថ្ងៃច័ន្ទ ០១កើត ខែបុស្ស ឆ្នាំរកា និព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសីលា សាងសង់មណ្ឌលសុខភាពគគី ស្ថិតនៅភូមិគគីឃុំគគី ស្រុករមាសហែក ខេត្តស្វាយរៀង និងដោយការអញ្ជើញចូលរួមពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីរាជការ លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។ ក្នុងពិធីនេះដែរលោកជំទាវបាន ជូនអំណោយដល់ប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ ដែលក្នុងមួយគ្រួសារទទទួលបានសារ៉ុងមួយ និងថវិកា ២ម៉ឺនរៀលផងដែរ។
លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញជាធិបតីក្នុងពិធីបញ្ចុះបឋមសីលា សាងសង់មណ្ឌលសុខភាពគគី
- Post author:Sery Vutha
- Post published:December 18, 2017
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / ចូលរួមពិធីផ្សេងៗ