បាត់ដំបង៖ ក្រោមការណែនាំក្រើនរំលឹកជាប្រចាំ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃអង្គារ ០២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី មឿន សារ៉េត នាយរងសេនាធិការ ដែលមានជម្ងឺថ្លើម និងកំពុងព្យាបាលនៅគេហដ្ឋាន ។ ក្នុងនោះលោកឧត្តមសេនីយ៍ត្រី ក៏បានពាំនាំនូវការសួរសុខទុក្ខ ជូនពរលោកវរសេនីយ៍ត្រី ឱ្យឆាប់ជាសះស្បើយ និងថែរក្សាសុខភាពឱ្យបានល្អប្រសើរ ព្យាបាលតាមវេជ្ជបញ្ជារបស់ពេទ្យ។ លោកឧត្តមសេនីយ៍ត្រី ក៏បានផ្តល់ថវិកាចំនួន ១១០០ ដុល្លារ ដើម្បីជួយសម្រាលបន្ទុកក្នុងការព្យាបាលផងដែរ។ លោកវរសេនីយ៍ត្រី មឿន សារ៉េត បានថ្លែងអំណរគុណ ដលោកឧត្តមសេនីយ៍ត្រី និងក្រុមការងារដែលបានអញ្ជើញមកចុះសួរសុខទុក្ខដោយផ្ទាល់ និងថ្នាក់ដឹកនាំកងរាជអាវុធហត្ថទាំងអស់ ដែលតែងតែយកចិត្តទុក្ខដាក់ដល់មន្ត្រីក្រោមឱវាទទាំងអស់ ដែលជួបបញ្ហាផ្សេងៗ គឺថ្នាក់ដឹកនាំតែងតែចុះជួបដើម្បីផ្តល់ជាកម្លាំងចិត្ត ផ្តល់ជាសម្ភារៈ ថវិកាដើម្បីជួយដោះស្រាយ និងសម្រាលទុក្ខដល់ក្រុមគ្រួសារផងដែរ ធ្វើឱ្យមន្ត្រីអាវុធហត្ថទាំងអស់ យកអស់កម្លាំងកាយចិត្ត អនុវត្តតួនាទីភារកិច្ច មិនខ្លាចនឿយហត់ គោរពបទបញ្ជា និងមានសាមគ្គីឯកភាពផ្ទៃក្នុងកាន់តែល្អប្រសើរថែមទៀត លោកវរសេនីយ៍ ក៏បានជូនពរថ្នាក់ដឹកនាំកងរាជអាវុធហត្ថទាំងអស់សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ។
លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ អញ្ជើញចុះសួរសុខទុក្ខមន្ត្រីក្រោមឱវាទ ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន
- Post author:Sery Vutha
- Post published:December 19, 2017
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / ចូលរួមការងារសង្គម