You are currently viewing ឧត្តមសេនីយ៍ត្រី នុត នន្ទ ជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺន បំប៉នជំនាញ កងរាជអាវុធហត្ថ ប្រចាំត្រីមាស៤ ឆ្នាំ២០១៧

ឧត្តមសេនីយ៍ត្រី នុត នន្ទ ជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺន បំប៉នជំនាញ កងរាជអាវុធហត្ថ ប្រចាំត្រីមាស៤ ឆ្នាំ២០១៧

ស្វាយរៀង៖ រសៀលថ្ងៃច័ន្ទ ០១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺន បំប៉នជំនាញ កងរាជអាវុធហត្ថ ប្រចាំត្រីមាស៤ ឆ្នាំ២០១៧ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ក្នុងពិធីនោះដែរមានការអញ្ជើញចូលរួមពី​​សំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការរងមូលដ្ឋានក្រុង-ស្រុក មេបញ្ជាការគចល័ត និងនាយ នាយរងកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត ។