កណ្តាល៖ រសៀលថ្ងៃច័ន្ទ ០១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានប្រជុំឆ្លងរបាយការណ៍ រូបភាពវីដេអូរ សកម្មភាពប្រចាំឆ្នាំ២០១៧ ធ្វើសៀវភៅរបាយការណ៍ និងផ្សព្វផ្សាយផែនការ ការពារបុណ្យឆ្លងឆ្នាំ បុណ្យ៧មករា បុណ្យសមុទ្រ និងការធ្វើអនាម័យ ពង្រឹងវិន័យ គោរពបទបញ្ជា ថែទាំជួសជុលសម្ភារៈមធ្យោបាយ គ្រឿងបំពាក់ក្នុងអង្គភាពកងរាជអាវុធហត្ថខេត្តកណ្តាល។ ពិធីនេះក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការង លោកនាយរងសេនាធិការ លោកប្រធានមន្ទីរទាំង៥ និងលោកនាយការិយាល័យផែនការ។
