ភ្នំពេញ៖ ថ្ងៃអង្គារ ០២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលជួបប្រជុំជាមួយប្រតិភូយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ឧត្តមសេនីយ៍ត្រី Nguyen Van Nam មេបញ្ជាការរង យោធពលភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក ឧត្តមសេនីយ៍ លោក វរសេនីយ៍ ផងដែរ។
ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី អនុញ្ញាតឱ្យប្រតិភូយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម ចូលជួបនិងពិភាគ្សាការងារ
- Post author:Sery Vutha
- Post published:December 20, 2017
- Post category:បញ្ជាដឹកនាំ