You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរស័ក្កិ ជូន ដល់នាយទាហាន នៃកងរាជអាវុធហត្ថ

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរស័ក្កិ ជូន ដល់នាយទាហាន នៃកងរាជអាវុធហត្ថ

រាជធានីភ្នំពេញៈ នៅថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរការ នព្វស័ក ពស២៥៦១ ត្រូវនិងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ នៅសាលាកងរាជអាវុធហត្ថកំបូល បានប្រារព្ធពិធីប្រកាសផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរស័ក្កិ ជូនដល់នាយទាហានកងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានវត្តមានលោកឧត្តមសេនីយ៍ឯក ម៉ម យឿន នាយកសាលា ថ្លុកតាសេក និងមានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍,មេបញ្ជាការរង,នាយរងសេនាធិការ,នាយកសាលាទាំង២,ស្នងការ.ស្នងការរង,នាយ.នាយរងការិយាល័យព្រមទាំងនាយ.នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបផងដែរ។